ស្វែងយល់អំពីផ្នែកអនុសម្បជញ្ញះនិងផ្នែកសម្បជញ្ញះរបស់មនុស្ស



ហេតុអ្វីបានជាកូនក្មេងភាគច្រើនស្រែកហៅឈ្មោះម្តាយច្រើនជាងឪពុកនៅពេលដែលគេយំ? តើលោកអ្នកធ្លាប់ដឹងទេថាក្មេងនៅក្រោមអាយុ៧ឆ្នាំមានចរិកខុសប្លែកបែបណា? តើលោកអ្នកដឹងទេថាអ្វីខ្លះសំខាន់សំរាប់មនុស្ស? 
 គ្រប់អ្វីៗដែលយើងបានស្តាប់លឺបានឃើញបានលឺស្ទាបហើយចងចាំវាទុកនៅក្នុងខួរក្បាល
របស់យើងគឺត្រូវបានគេចែកចេញជាពីផ្នែកគឺផ្នែកសម្បជញ្ញៈ(conscious)និងផ្នែកអនុសម្បជញ្ញ
(sub-conscious)។រឿងជាច្រើនបានកើតឡើងចំពោះខ្លួនយើងចាប់តាំងពីយើងបានកើតប៉ុន្តែយើង
មិនអាចចាំបានទាំងអស់ទេរឿងខ្លះយើងមិនអាចនិងឃើញប៉ុន្តែយើងមានអារម្មណ៏ដូចជាយើង
ធ្លាប់បានដឹងនិងស្ថិតនៅក្នុងស្ថានភាពនោះតែដូចជាការស្រម៉ៃស្រពិចស្រពិល។ បើយើងទៅតាមការសិក្សាចិត្តវិទ្យាអ្វីដែលយើងអាចយល់និងចង់ចាំរហូតមកដល់ពេលនេះគឺគេ
ហៅថាតាមរយៈសម្បជញ្ញះហើយអ្វីដែលយើងអាចមិនអាចចងចាំទុកវាបានប៉ុន្តែវាអាចស្ថិតនៅ
ក្នុងខួរក្បាលអាចអោយយើងដឹងតាមអារម្មណ៏របស់យើងហៅថាផ្នែកអនុសម្បជញ្ញះ។ ការដឹងចងចាំរបស់មនុស្សអំពីខ្លួនឯងគឺមានចំនួនតិចជាងអ្វីដែលមនុស្សមិនបានដឹងអំពីខ្លួនគេ
មានចំនួនច្រើនណាស់។
អ្វីដែលមនុស្សមិនបានដឹងបានជះឥទ្ធិពលដល់ពួកគេនៅពេលបច្ចុប្បន្ននេះដល់ជីវិតរបស់ពួកគេ
ជាខ្លាំង។មនុស្សមានការទទួលឥទ្ធិពលយ៉ាងខ្លាំងនៅចន្លោះពេលដែលពួកគេមានអាយុចាប់ពី០
ដល់៧ឆ្នាំពីព្រោះនៅចន្លោះនេះក្មេងបានទទួលការអប់រំពីអ្នកថែរក្សារបស់ពួកគេដូចជាឪពុកម្តាយឬ អ្នកដែលបានមើលថែរក្សាគេកាលដែលពួកគេនៅពីក្មេងហើយប្រសិនបើក្មេងមានតែឪពុករឺមានតែ
ម្តាយនោះអាចនិងនាំឲ្យក្មេងស្រលាញ់ម្តាយឬឪពុកច្រើនជាងពេលខ្លះក្មេងដែលធ្លាប់តែរស់នៅជា
មួយស្រ្តីរឺបុរសគេអាចមានចរិកកាត់ទៅតាមនោះដែរម្យ៉ាងទៀតក្មេងតែងតែស្រែករកឈ្មោះម្តាយ
ច្រើនជាឪពុកនៅពេលដែលគេយំព្រោះថាភាគច្រើនម្តាយគឺបាននៅជិតមើលថែផ្តល់ភាពកក់ក្តៅ
ដល់កូនច្រើនជាងឪពុកដោយសារឪពុករវល់ធ្វើការនៅខាងក្រៅដូចនេះហើយនៅក្នុងខួរក្បាលរបស់
ក្មេងអាចចងចាំឈ្មោះម្តាយនិងមានអារម្មណ៏ស្និតស្នាលច្រើនជាងឪពុក។នៅក្នុងអាយុនេះក្មេងទទួល
ការអប់រំដូចជា ការរៀន និយាយ ស្ដាប់ ការរៀនដើរការរៀនទំនាក់ទំនងជាមួយអ្នកដទៃ និង ការរៀនទទួលយកសង្គមខាងក្រៅព្រមជាមួយការរៀនទទួលយកវប្បធម៌និងសាសនា។ ដូចនេះហើយបានជាក្មេងដែលមានអាយុក្រោម៧ឆ្នាំឆាប់ទទួលបានអ្វីរហ័សដែលយើងបានបង្រៀន។ តាមប្រវត្តិសាស្រ្តរបស់ប្រទេសក្រិចមានរឿងរ៉ាវពីដែលនិយាយការស្រលាញ់ឪពុកខ្លាំងជាងម្តាយនិងការស្រលាញ់ម្តាយខ្លាំងជាងឪពុករហូតចង់រៀបការជាមួយ។ កាលនោះមានបុរសម្នាក់ឈ្មោះ Oedipus បានចូលចិត្តនិងស្រឡាញ់ម្តាយជាងឪពុករបស់ខ្លួន ហើយព្រមទាំងសំលាប់ឪពុកដើម្បីបានរៀបការជាមួយម្ដាយដែលរឿងមួយគេហៅថា(ស្មុកស្មាញ អូឌីភីណា)Oedipina_complex។ ចំណែករឿងមួយទៀតគឺជា រឿងចិត្តវិទ្យារបស់ក្រិច ដែរ មាននារីម្នាក់ ឈ្មោះ Electra នារីម្នាក់នេះមានការចូលចិត្តតែទៅលើឪពុក ហើយនាងស្អប់ម្ដាយរបស់នាងខ្លាំងណាស់ រហូតដល់សម្លាប់ម្ដាយរបស់នាងដើម្បីបានរៀបការជាមួយឪពុករបស់ខ្លួន ដែលទស្សនៈនេះគេហៅថា Electra Complex.។

Post a Comment

អាកាសធាតុក្រុងកែប

Most View Product

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Tourism - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger