សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប


សាលាដុនបូស្កូកែបជាសាលាដែលជួយដល់យុវជនក្រីក្រ សាលាដុនបូស្កូខេត្តកែប​បាន ផ្ដល់ដល់ជំនាញ់ ការអប់រំ សំរាប់ជួយយុវជនក្រីក្រ ក្មេងៗ​ ដែលមកពីជនបទទីដាច់
ស្រយាល​ តំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា។​ សាលានេះមានបង្រៀនជំនាញជាច្រើនមុខ
ដូចជាៈ ផ្នែកព៍ត័មានវិជ្ជា ផ្នែកទំនាក់ទំនងសង្គម ផ្នែកសណ្ឋារគារ ផ្នែកគ្រប់គ្រង
ការរិយាល័យ ផ្នែកសិល្បៈ ផ្នែកចុងភៅ ​ផ្នែកកសិកម្ម និងផ្នែកអគ្គិសនី។

សាលាដុនបូស្កូជាសាលាដែលបង្រៀនទាំងទ្រឹស្តីទាំងការអនុវត្តន៍ផ្ទាល់។ សាលាបានចូលមកប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១ ដែលដំបូងមាននៅទីក្រុងភ្នំពេញ ។ បន្ទាប់មកក៏មានការបែកសាលាជាច្រើនក្នុងប្រទេស រហូតដល់មកបើកសាខាថ្មីនៅខេត្តកែប ព្រោះថាជាតម្រូវការរបស់យុវជនច្រើន និងភាពជំនាញគុណភាពរបស់សាលា ។ សាលាបានសង្កត់ធ្ងន់ទៅលើការអនុវត្ត ក្រមសីលធម៌ ជំនាញ និងការវឹកហាត់របស់
សិស្សនិសិត្ស ។ វិនយ័​ ជាកត្តាដែលជំរុញអោយសាលារបស់ដុនបូស្កូ មានកិត្តិយស
 ក្នុងការអប់រំ និងទទួលស្គាល់ដោយក្រសូង អប់រំ ។ អនាមយ័ គិតពីគុណសម្បត្តិ
នៃបរិស្ថាននៅក្នុងបរិវានសាលា និងធម្មជាតិស្រស់បំព្រង ។ សាលាបច្ចេកទេសដុន
បូស្កូខេត្តកែប​ បានចាប់ផ្តើមកសាងឡើង នាដើមឆ្នាំ​​២០០៥ មកម្ល៉េះ។ រហូតមកដល់ ដើមឆ្នាំ២០១១នេះទើបបានបើកឲ្យប្រើប្រាស់ជាផ្លូវការដែលសាលានេះបានបែក
សាខាពីសាលាដុនបូស្កូខេត្តព្រះសីហនុដោយមានចំនួនសិស្សចេះតែកើនឡើងពីរ
មួយឆ្នាំទៅមួយឆ្នាំ ។ កាលពីដំបូងសាលាមានតែបើកផ្នែក ទំនាក់ទំនងសង្គម ឆ្នាំទី១មានសិស្សចំនួន២០នាក់ ស្រី៦នាក់ និងឆ្នាំទី២មានសិស្ស ១៩នាក់ ស្រី៤​នាក់ ដែលមានសរុបទាំងអស់ចំនួន ៣៩នាក់។ បច្ចុប្បន្នសាលាមានអគារាច្រើនខ្នងដូចជា ផ្ទះលោកឪពុករ៉ួ ផ្ទះសាឡេស៊ាន្ត អគាហាត្រាន អគាសម្រាប់សិស្សអគ្គីសនី និង
 អគាអង្គបុរី។ សព្វថ្ងៃនេះសាលាមានបើកនូវកន្លែង បោកគក់សំលៀក បំពាក់ ថតរូប ហាងកាហ្វេអ៊ីនធើណេតភូមិថ្មី កន្លែងលក់នំនិងភេសជ្ជៈព្រៃធំ មានបង្រៀនកុំព្យូទ័រនិង ភាសាអង្គគ្លេសនៅក្នុងសាលាផ្ទាល់។

Post a Comment

អាកាសធាតុក្រុងកែប

Most View Product

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Tourism - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger