ទេសចរណ៏ក្រុងកែប


ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅ
មិប៉ុន្មានគីឡូ​ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរ
សមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ 
ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង  គ្រួសខ្មៅៗដែលខុសពីក្រុងព្រះសីហនុដែលមាន
 ឆ្នេរខ្សាច់ពណ៌សក្បុស។ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ជាពិសេសគឺ ក្ដាមសមុទ្រ។
ខេត្តកែប​ទើប​តែ​ផ្ទេរ​ពី​ឈ្មោះ​ក្រុងកែប​នាពេល​កន្លង​ទៅ​ប៉ុណ្ណោះ ។ ក្រុងកែប​បាន​កសាង​ឡើង​តាំង​ពី​កំឡុង​ឆ្នាំ ១៩០៨
 ក្នុង​សម័យ​អាណានិគម​បារាំង ។
ទីក្រុង​នេះ​បាន​កែ​លម្អ​ឱ្យ​ក្លាយ​ជា​ទីក្រុង​ទេសចរណ៍​ឆ្នេរ​សមុទ្រ​ដ៏​ប្រណីត​មួយ​ក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០នា​សម័យ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម ។ ឈ្មោះ​ទីក្រុង កែប​នេះ​បាន​ក្លាយ​ពី​ពាក្យ​បារាំង លី ខែប(Le cap) ប្រែ​មក​ជា​ពាក្យ​ខ្មែរគឺ ជ្រោយដែល​មាន​ន័យ​ថា ដី​ដុះ​លយ​ទៅ​សមុទ្រ ។ តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម​ ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន ។ ពេលមេទ័ពផ្អើលឆោឡោដេញតាម ចាប់ ស្តេច សាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ ឆ្នេរសមុទ្រ ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់ ។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោលកែបសេះនៅទីនោះ ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យកែបរហូតដល់សព្វថ្ងៃនេះ។រហូតមកដល់សព្វថ្ងៃនេះ​ ក្រោមការដឹកនាំរបស់ឯកត្តម កែន​ សេត្ថា លោកបានដឹកនាំកសាងនូវសមិត្តិផលជាច្រើនដូចជា ពង្រីកផ្លូវថ្នល់ កែប្រែសួនច្បារ ដាក់បង់តាមមាត់ឆ្នេរ និងព្រីកមាត់ឆ្នេរ ។មិនតែប៉ុណ្ណោះលោកក៏បាននិងមានគំរោងសាងសងមួយចំនួនទៀត តែលោកមានប្រសាសន៏ថានិងចាប់ផ្តើមជាបន្តបន្ទាប់ទៅទៀតព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំកំណើនភ្ញៀវទេស
ចរណ៏ចេះតែកើនឡើងច្រើនទៅៗដូចនេះហើយទើបរដ្ឋាភិបាល
តំរូវអោយមានគំរោងអភិវឌ្ឍន៏ជាច្រើនទៀត។

Post a Comment

អាកាសធាតុក្រុងកែប

Most View Product

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Tourism - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger