ការសង្កេតមើលកាយវិការរបស់មនុស្សដែលនិយាយកុហស

សង្កេតតាមរយៈកាយវិការអាចបញ្ជាក់ថាមនុស្សនោះកំពុងនិយាយកុហក ​​​​
តើ​អ្នក​តែង​តែ​ជឿ​ជាក់​ទេ​​នៅ​ពេល​ដែល​មាន​គេ​និយាយ​រឿង​អ្វីមួយប្រាប់អ្នក?​ដើម្បី​អាច​​ដឹង​បាន​ថាមនុស្សម្នាក់នោះនិយាយកុហកអ្នកឬក៏អត់គ្រាន់តែអ្នកតាមដានសង្កេតនូវកាយវិការរបស់គេនូវពេលដែលនិយាយ​ជា​មួយ​អ្នក។​កាយវិការដែលអាចបញ្ជាក់បានថាគេកំពុងតែនិយាយកុហកអ្នកមាន​
ដូចជា៖​​គ្រលៀស​​​ក្រសែភ្នែកទៅ​មកកាយវិការបែបនេះ​អាចបញ្ជាក់បាន​ថាគេកំពុងប្រើគំនិតយ៉ាងខ្លាំង​ក្លាថាត្រូវ​​​ប្រើ​ស្នៀត​អ្វី​​​​​​និយាយ​ចេញមក​ទៀត​។​​បង្អង់​បន្តិច​មុន​នឹង​ឆ្លើយ​មនុស្សដែលនិយាយការពិតមិនបង្អង់ពាក្យសម្តីដោយនឹករកពាក្យ​តប​តនោះ​ទេ​ព្រោះ​​មិន​ចាំ​​បាច់គិតរកល្បិចក្នុងការឆ្លើយឆ្លងនោះទេ​។​​គំហក​ប្រសិន​ពេល​អ្នក​កំពុង​សួរ​នាំ​រក​ហេតុ​ផល​គេបែរជាស្រែកគំហកដាក់ដែលនោះស្មើនឹងគេកំពុងបង្វែងដានការពិត ព្រោះការគំហកនេះដើម្បីកុំឱ្យអ្នកមានឱកាសសួរដេញដោលបន្តទៅទៀត​ ។
-​​មិច​​ភ្នែក​​ញឹក​ញាប់​មនុស្ស​ដែល​កុហក​តែង​ចូល​ចិត្ត​មិច​ភ្នែក​ញឹក​ញាប់​ពីព្រោះ​​ពួក​​​គេ​​ត្រូវ​ការបិទបាំងពីក្រសែ​ភ្នែក​ពិត​ដែល​នឹង​​ត្រូវ​សម្តែង​​ចេញ​មក​​។​ដៃ​​នៅ​មិន​សុខ​បុរស​ដែល​និយាយ​កុហកដៃរបស់គេនៅមិនសុខទេគឺតែងតែចាប់កាន់នោះចាប់កាន់នេះនៅមិនស្ងៀម។
ចំណែកឯជើងតែងគ្រវីគ្រវាត់ឬឆ្កឹះនេះឆ្កឹះនោះជានិច្ច​ចាប់​កាន់​នេះ​កាន់​នោះ​​ក្នុង​ពេល​និយាយ​គេចាប់កាន់ច្រមុះកាន់ត្រចៀកត្រដុសកជាដើម។បើគេសម្តែងចេញកាយវិការបែបនេះជាសញ្ញាបញ្ជាក់ថាគេកំពុងលេងល្បិចបោកអ្នកហើយ

Post a Comment

អាកាសធាតុក្រុងកែប

Most View Product

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Tourism - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger