សុជីវធម៏នៃការបរិភោគ
១.ដៃដែលកាន់ស្លាបព្រាគេត្រូវកាន់ផ្ងារបាតដៃទំនងដូចកាន់ដងប៉ាកាគេមិនផ្កាប់ឬក្តាប់ដៃទេ។២.កិរិយានឹងដួសចាប់ម្ហូបមកដាក់ក្នុងមាត់ គេពុំដួសឲ្យទាល់តែពេញស្លាបព្រាទាល់តែហូរហៀរស្រក់សស្រាក់ប្រឡាក់កម្រាលតុនោះឡើយ។
៣.នឹងដាក់ម្ហូបចំណីក្នុងមាត់គេពុំហាមាត់ឲ្យធំពេកទេគេពុំលៀនអណ្តាតទទួលអាហារទេ គេពុំងើបក្បាលហើយបានហាមាត់ទទួលអាហារទេ គឺកុំឱនពេក កុំងើបពេក ធ្មេញសោតទៀតក៏មិនត្រូវឲ្យប៉ះនឹងស្លាបព្រាទាល់តែឮសូរឡើយ។
៤.អាហារគឺបាយនិងម្ហូបដែលរាប់ថាមួយមាត់នោះពុំមែនញាត់ឲ្យទាល់តែពេញមាត់ប៉ោងថ្ពាល់ទាំងសងខាងនោះឡើយ។
៥.ពុំទាន់ទំពារលេបអស់មួយមាត់គេពុំត្រូវដាក់ថែមទៅទៀតទេ។
៦.ដៃទាំងពីរដែលលើកដាក់ចុះឡើងគេបង្រួមកែងដៃឲ្យនៅតាមទំហំខ្លួនពុំឲ្យច្រងេងច្រងាងកួយដៃទើសនឹងដៃអ្នកអង្គុយជិតខាងទេ។
៧.អាហារដល់មាត់ហើយគេមិនស្រូបអាហារឲ្យឮគ្រូកៗទេ គេមិនទំពាឲ្យឮភ្ចប់ៗទេ។
៨.បាយដែលចូកនឹងស្លាបព្រាគេចូកឲ្យល្មមឲ្យមូលត្រកូលក្នុងស្លាបព្រាកុំឲ្យលើកឡើងដាក់ក្នុងមាត់ហើយជ្រុះពីមាត់មកក្នុងចានវិញទេ។
៩.គេមិនយកម្ហូបណាមួយមុខដែលត្រូវមាត់ខ្លួន មកប្រឡាក់បាយដូចញាំឬស្រូបបាយដោយទឹកសម្លណាមួយមុខឡើយ។
១០.គេមិនចាប់រំលែកម្ហូបណាមួយមុខឲ្យបានច្រើនមកដាក់ក្នុងចានបាយខ្លួនទេ។
១១.គេមិនបរិភោគតែម្ហូបណាមួយមុខដែលខ្លួនត្រូវមាត់ឬដែលឆ្ងាញ់ជាងគេនោះទេ។
១២.គេមិនបរិភោគរឡិបរឡប់ញាប់ដៃគ្មានបង្អង់ ឲ្យតែបានឆ្អែតមុនគេនោះទេ។
១៣.គេតែងតែមើលនាយមើលអាយកុំយឺតពេកកុំញាប់ពេកបើនឹងឈប់ក៏ត្រូវឈប់បន្តៗគ្នាឬស្មើគ្នាក្នុងវង់ជាមួយគ្នា។
១៤.គេមិនដែលទារថែមតែម្ហូបណាដែលឆ្ងាញ់នោះទេ។គេត្រូវរអែងអធ្យាស្រ័យដល់អ្នកម្ចាស់ផ្ទះ ក្រែងខ្វះខាតផង។
១៥.គេពុំដែលទាររករបស់ដែលខុសទំនងនោះឡើយឬរបស់ដែលគេពុំដាក់ឲ្យ។បើប្រសិនជាសាបប្រៃយ៉ាងណាគេស៊ូទ្រាំនៅស្ងៀម។
១៦.គេមិនដែលចោលឆ្អឹងត្រី ឬឆ្អឹងអ្វីលើតុបាយសោះទេគេចោលតែក្នុងកន្ថោរឬទុកក្នុងចានបាយរបស់ខ្លួននៅមាត់ចានឬនៅជ្រុងចាន។
១៧.គេមិនឲ្យទង្គិចសមស្លាបព្រានឹងចានបាយឬចានសម្លឲ្យឮខ្លាំងទេ។
១៨.គេមិនដែលទុកម្ហូបដែលមានឱជារសឆ្ងាញ់នោះនៅតែនាមុខខ្លួនទេត្រូវផ្លាស់ប្តូរកន្លែងម្ហូបខ្លះ ដើម្បីជាការគួរសមដល់លោកអ្នកដែលលូកមិនដល់ ឬដែលពិបាកនឹងឈោងឲ្យដល់។
១៩.កាលណាគេលែងបរិភោគចំអាបគេមិនដែលបរិភោគបង្អែមមុនគេឯងតែម្នាក់ឯងទេគេរមែងបង្អង់ចាំឲ្យហើយគ្រប់គ្នា ទើបគេបរិភោគឲ្យស្មើគ្នា។
២០. កាលបើបរិភោគហើយមានសាច់ឬអ្វីមួយចូលសៀតស៊កនៅចន្លោះធ្មេញគេនឹងចាក់យកចេញលុះត្រាតែឈឺទ្រាំពុំបាន។ បើទ្រាំបានគួរតែកុំអាលចាក់ បើមានភ្ញៀវតុជាមួយគេមិនទាន់លែង កុំឲ្យមានការខ្ពើមរអើមដល់គេ ដែលកំពុងបរិភោគ។កិរិយាចាក់ធ្មេញនេះ ត្រូវគេយកដៃម្ខាងខ្ទប់មាត់ ឬបាំងមាត់ កុំឲ្យអ្នកដទៃឃើញធ្មេញក្នុងមាត់ និងមាត់ដែលហាឡើងនោះមិនជាទីទស្សនាការដល់ភ្នែកអ្នកទាំងពួង។
២១.កាលបើលែងបរិភោកហើយ ត្រូវប្រមូលសម និងស្លាបព្រាដាក់ផ្ងារទន្ទឹមគ្នានៅកណ្តាលចានបាយ។ យ៉ាងនេះអ្នកបម្រើនឹងដឹងថាយើងឈប់ហើយ។
២២.ឈប់បរិភោគហើយគេមិនដែលលាងដៃក្នុងចានឡើយ គេមិនដែលលាងមាត់ឬខ្ពុរមាត់នៅកន្លែងនោះឡើយ។ គេមិនដែលខ្វល់នឹងចាក់ទឹកលាងគ្រលែងចានបាយឡើយ។
២៣.កាលបើបរិភោគលែងមុនគេកុំអាលប្រញាប់ជក់បារីបង្ហុយផ្សែងដាក់គេដែលកំពុងបរិភោគមិនទាន់រួចនោះ។
២៤.ពេលកំពុងបរិភោគមិនត្រូវខាកស្តោះឡើយ។បើកណ្តាស់ឬក្អកទប់មិនបានក៏ត្រូវងាកមុខចេញពីតុ ឬយកកូនកន្សែងខ្ទប់មាត់កុំព្រួសបាយ ឬទឹកមាត់ចូលស្ពកបាយឡើយ។
Most View Product
-
នៅពេលយើងចាប់ផ្តើមនិយាយអំពីប្រវត្តិសាស្រ្តផែនដីយើងនឹឆ្ងល់ថាដីដែលជាទីសា្នក់អាស្រ័យរបស់យើង រាល់ថ្ងៃនេះតើមានកំណើតចាបតាំងពីពេលណាចាប់តាំងពីមុនម...
-
What is HTML? HTM មកពីពា្យថា Hypertext Markup Language ។វាគឺជាភាសាដំបូងឬជាមូលដ្ខានគ្រឺះសម្រាប់បង្កើតគេហទំព័រ ( Website) ន...
-
Psychlogy is study about the scientific study of mind and behavior or study about behavior of Human . we are going to discover the most...
-
ស្គរធំក្នុងវង់ភ្លេងពិណពាទ្យរយៈពេលជាយូរឆ្នាំមកហើយ ដែលយើងទាំងអស់គ្នាបានឮផ្ទាល់នឹងត្រចៀកពីមជ្ឈដ្ឋានខ្លះថាភ្លេងពិណពាទ្យជាភ្លេងសៀម ហើយគេនាំគ្នា...
-
ជាធម្មតានៅពេលដែលលោកអ្នកបង្កើតនូវTwitter នោះវានិងមាននៅbackground ដែលជាDefultរបស់វាជាស្រេចប៉ុន្តែលោកអ្នកក៏អាចធ្វើការផ្លាស់ប្តូរនៅbackground...
-
សាលាដុនបូស្កូកែបជាសាលាដែលជួយដល់យុវជនក្រីក្រ សាលាដុនបូស្កូខេត្តកែបបាន ផ្ដល់ដល់ជំនាញ់ ការអប់រំ សំរាប់ជួយយុវជនក្រីក្រ ក្មេងៗ ដែលមកពីជនបទ...
-
លោកស្រី Margaret គឺជាព្រះនាងនៃ ducal សភា burgundyនៃរាជវង្ស Capetian មួយ។ នាងជាកូន ស្រីច្បងរបស់លោក Robert ទី II, ឌូនៃ Burgundy (1248-1...
-
Frameset ជាTagដែលបង្កើតជាផ្នែកៗទៅតាមអ្វីដែលយើងចង់បាននៅក្នុងទំព័រតែ១។នៅក្នុងTag Frameset ជា Tag ដែលបង្កើតជាផ្នែកៗទៅតាមអ្វីដែលយើង...
-
កម្មវីធី Sony Vegas គឺជាស៊េរីកម្មវីធី Multimedia មួយរបស់ក្រុមហ៊ុន Sony Media Software។ សារះប្រយោជន៏នៃកម្មវីធីមាន
Post a Comment