រមណីយដ្ឋានភ្នំកំពង់ត្រាច
ភ្នំកំពង់ត្រាចគឺជាភ្នំមួយដែលមានទីតាំងនៅស្រុកកំពង់ត្រាចបច្ចុប្បន្នប្រែក្លាយជារមណីយដ្ឌាន ដែលមានភាពស្រស់ស្អាតបែបធម្មជាតិនិងជាកន្លែងដែលគួឱ្យចាប់អារម្មណ៍បំផុតរបស់ប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រាចហើយក៍បានដិងឮគ្រប់ខេត្តគ្រប់ស្រុកព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាចយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រជាពលរដ្ឋនិងប្រធានសហគមន៍មូលដ្ឋាន ក៍បានឱ្យដិងថានៅក្នុងរ៉ូងភ្នំមានរូមចម្លាក់និងសិលាចរិកផ្សេងៗដូចជា៖មានស្រែមួយរយរូបចំលាក់សត្វអណ្តើកនិងជើង របស់មេទ័ពម្ខាងដែលបានជាប់ទើរនៅក្នុងរ៉ូងនោះហើយមានសំឡេងសត្វយំទឹកធ្លាក់និងមានកន្លែងជាច្រើនទៀតដែល មិនបានរៀបរាប់អស់។តំបន់នេះមានចំនុចសំខាន់ៗជាច្រើនទៀតដែលជាការទាក់ទាញភ្ញៀវទេសចរណ៍។ ហើយគេក៍សង្ឃឹមថាភ្នំកំពង់ត្រាចគឺជាកន្លែងដែលមានប្រជាប្រិយភាពសម្រាប់ភ្ញៀវទាំងអស់គ្នា។ លោកសយស៊ីណាល់ប្រធានមន្ទីទេសចរណ៍ខេត្តកំពតបានឱ្យដឹងថារមណីយដ្ឋានភ្នំកំពង់ត្រាច ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយថិតក្នុងទឹកដីខេត្តកំពតឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាចដោយអ្នកខ្លះ ហៅ“ភ្នំកំពង់ត្រាច”ឯខ្លះទៀតហៅ“ភ្នំបាក់”ដែលនៅកណ្តាលភ្នំមានបរិវេណវាលល្ហល្ហេវជាទីស្ថានពោរពេញ ដោយភាពសុខដុមគ្មានពីរបើយើងចោលភ្នែកសម្លឹងទៅលើនឹងឃើញផ្ទៃមេឃគ្របជិតបង្កើយជារង្វង់មូល អាស្រ័យតាមរាងរៅនៃចន្លោះផ្ទាំងថ្មបាញ់ចេញពីបាតភ្នំនោះ។លោកបានបន្តថានៅអមសងខាងនៃទីវាលបាតភ្នំ មានល្អាងជាច្រើនប្រកបដោយរូបសំណាកសត្វឬឧបករណ៍ច្រើនប្រភេទកើតឡើងដោយសារសំណឹកមកជាយូរ លង់របស់ផ្ទាំងថ្មធំៗហើយអ្នកទស្សនាទាំងឡាយអាចមើលសណ្ឋានកាត់យល់តាមការផ្គូផ្គងអំពីសំណាក់មគ្គុទេស ក៍ដែលរង់ចាំជូនដំណើរ។រមណីយដ្ឋានភ្នំកំពង់ត្រាចឬភ្នំបាក់នេះមានបរិមាត្រប្រមាណប្រហែល៤គីឡូម៉ែត្រនិងកម្ពស់ ពី១៥០ម៉ែត្រទៅ២០០ម៉ែត្រ។ទីតាំងនៃតំបន់ភ្នំនេះមានអំណោយផលល្អសម្រាប់ការថតខ្សែភាពយន្តផ្សេងៗជាមួយនឹង ទេសភាពស្រស់ត្រកាលប្រកបដោយសោភ័ណភាពប្រណីតៗ។ប្រសិនបើងាកមកខាងមុខផ្លូវចូលទៅក្នុងភ្នំវិញ មានវត្តមួយឈ្មោះថា“វត្តគិរីសីលា”ដែលតាជីយាយជីនិងព្រះសង្ឃកំពុងគង់នៅដូចបណ្តាទីអារាមដទៃៗទៀតដែរ។ ក្នុងភ្នំមានល្អាងជាច្រើនព័ទ្ធជុំវិញទីវាលមួយដែលទទួលពន្លឺព្រះអាទិត្យដ៏ភ្លឺចិញ្ចាចហើយពេលភ្ញៀវទាំងឡាយងើប សម្លឹងមើលទៅលើឃើញផ្ទៃមេឃនៅកៀកបង្កើយគ្របពីលើរាងជារង្វង់មូលដូចខ្ទះដែលធ្វើឱ្យអារម្មណ៍ហាក់នៅ ទីស្ថានមួយពោរពេញដោយភាពសុខដុមគ្មានពីរ។នៅតាមល្អាងនីមួយៗមានសំណាកជារូបឬឧបករណ៍ប្រើប្រាស់ ផ្សេងៗដែលរូបនិងឧបករណ៍ទាំងនោះពេលភ្ញៀវចូលទស្សនានឹងមានមគ្គុទេសក៍ពន្យល់ប្រាប់តាមលំដាប់លំដោយ យ៉ាងស្ទាត់ជំនាញ។ដូច្នេះក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយត្រូវជួយថែរក្សាភ្នំកំពង់ត្រាចឱ្យនៅបានគង់វង្ស យូរអង្វេងដើម្បីសម្រស់ធម្មជាតិភ្នំររៀងរហូតតទៅ៕
Most View Product
-
នៅពេលយើងចាប់ផ្តើមនិយាយអំពីប្រវត្តិសាស្រ្តផែនដីយើងនឹឆ្ងល់ថាដីដែលជាទីសា្នក់អាស្រ័យរបស់យើង រាល់ថ្ងៃនេះតើមានកំណើតចាបតាំងពីពេលណាចាប់តាំងពីមុនម...
-
What is HTML? HTM មកពីពា្យថា Hypertext Markup Language ។វាគឺជាភាសាដំបូងឬជាមូលដ្ខានគ្រឺះសម្រាប់បង្កើតគេហទំព័រ ( Website) ន...
-
Psychlogy is study about the scientific study of mind and behavior or study about behavior of Human . we are going to discover the most...
-
ស្គរធំក្នុងវង់ភ្លេងពិណពាទ្យរយៈពេលជាយូរឆ្នាំមកហើយ ដែលយើងទាំងអស់គ្នាបានឮផ្ទាល់នឹងត្រចៀកពីមជ្ឈដ្ឋានខ្លះថាភ្លេងពិណពាទ្យជាភ្លេងសៀម ហើយគេនាំគ្នា...
-
ជាធម្មតានៅពេលដែលលោកអ្នកបង្កើតនូវTwitter នោះវានិងមាននៅbackground ដែលជាDefultរបស់វាជាស្រេចប៉ុន្តែលោកអ្នកក៏អាចធ្វើការផ្លាស់ប្តូរនៅbackground...
-
សាលាដុនបូស្កូកែបជាសាលាដែលជួយដល់យុវជនក្រីក្រ សាលាដុនបូស្កូខេត្តកែបបាន ផ្ដល់ដល់ជំនាញ់ ការអប់រំ សំរាប់ជួយយុវជនក្រីក្រ ក្មេងៗ ដែលមកពីជនបទ...
-
លោកស្រី Margaret គឺជាព្រះនាងនៃ ducal សភា burgundyនៃរាជវង្ស Capetian មួយ។ នាងជាកូន ស្រីច្បងរបស់លោក Robert ទី II, ឌូនៃ Burgundy (1248-1...
-
Frameset ជាTagដែលបង្កើតជាផ្នែកៗទៅតាមអ្វីដែលយើងចង់បាននៅក្នុងទំព័រតែ១។នៅក្នុងTag Frameset ជា Tag ដែលបង្កើតជាផ្នែកៗទៅតាមអ្វីដែលយើង...
-
កម្មវីធី Sony Vegas គឺជាស៊េរីកម្មវីធី Multimedia មួយរបស់ក្រុមហ៊ុន Sony Media Software។ សារះប្រយោជន៏នៃកម្មវីធីមាន
Post a Comment