កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៤កន្លងផុតទៅនេះសាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានរៀបចំនូវការប្រលងឆមាសលើកទី៤សំរាប់ផ្នែកអគ្គិសនីនិងផ្នែកទំនាក់ទំនងសង្គម ដែលនៅក្នុងនោះមានសិស្សសរុបចំនួន៤០នាក់។ការប្រលងនេះបានប្រព្រឹត្តទៅក្នុងរយះ ពេល២ថ្ងៃគឺចាប់តាំងពីម៉ោង៧:៣០ពេលព្រឹកថ្ងៃទី២៣រហូតដល់ថ្ងៃទី២៥ម៉ោង៤:៣០ ដែលរៀបចំធ្វើការប្រលងដោយលោកឪពុកលីសំណាងដែលជាអធិការនៃសាលាបច្ចេកទេស រួមទាំងការត្រួតពីសំណាក់លោកគ្រូអ្នកគ្រូនៃសាលាផងដែរ។សាលាបច្ចេកទេសដុនបូស្កូតែង តែទទួលបាននូវកេរ្ត៏ខាងការអប់រំផ្នែកសីលធម៏ចរិយាសម្បត្តិនិង​វិន័យដល់សិស្សានុសិស្ស។ ដូចនេះការប្រលងគឺមានភាពសុក្រឹតនិងតឺងតែងដល់សិស្សគ្រប់រូបសាលាក៏បានតម្រូវឲសិស្ស នីមួយៗអង្គុយឆ្ងាយពីគ្នាចំនួនមួយម៉ែត្រៗពីគ្នាផងដែរ។គោលបំណងនៃការប្រលងនេះគឺដើម្បីបញ្ចប់ នូវការសិក្សារបស់សិស្សានុសិស្សក្នុងអស់រយះពេល២ឆ្នាំ។

Post a Comment

អាកាសធាតុក្រុងកែប

Most View Product

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Tourism - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger