១- ផ្ទៃមេឃមានពន្លឺ ៖ ផ្ទៃមេឃបញ្ចេញពន្លឺគួរឱ្យគយគន់ និងអស្ចារ្យបំផុត ហើយពេលខ្លះកើតឡើងដោយសារបំណែកតូចៗនៃកាំរស្មីពន្លឺព្រះអាទិត្យ។
២-ចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យ ៖ បាតុភូតនេះកើតឡើងនៅពេលព្រះអាទិត្យបញ្ចេញរស្មីប៉ះចំផ្ទាំងទឹកកក បង្កើតជាចំណាំងផ្លាតពន្លឺឡើងលើ ធ្វើឱ្យមានរូបរាងជាសសរ និងមានពន្លឺចែងចាំងគួរឱ្យគយគន់។
៣-ទឹកដោះពពក ៖ ជារូបរាងនៃដុំពពកមើលទៅគួរឱ្យអស្ចារ្យណាស់ ប៉ុន្តែវាជាសញ្ញានៃអាកាសធាតុដ៏អាក្រក់នឹងកើតមានឡើង។
៤-ទឹកជោពណ៌ក្រហម ៖ បាតុភូតបែបនេះបង្កឱ្យរុក្ខជាតិដែលដុះនៅបាតសមុទ្រ អណ្តែតឡើង ហើយសត្វសមុទ្រជាច្រើនត្រូវប្រឈមនឹងបញ្ហានៅពេលបាតុភូតនេះកើតឡើង។
៥-ភ្លើងកួច ៖ វាជាបាតុភូតដែលកម្រកើតមានឡើង ហើយជាធម្មតាវាកើតឡើងនៅពេលមានភ្លើងឆេះព្រៃ ឬឆេះអ្វីមួយ។
៦-ពន្លឺផ្លេកបន្ទោរ ៖ ពន្លឺដ៏អស្ចារ្យបែបនេះតែងកើតឡើងនៅប្រទេសវ៉េណេស៊ុយអេឡា ហើយប្រជាជននៃប្រទេសនេះតែងហៅបាតុភូតនេះថា ផ្លេកបន្ទោរ Catatumbo ដែលភាគច្រើនគេឃើញកើតមាននៅទន្លេ Catatumbo ។
៧-ជួរថ្មបាហ្សាល់ ៖ រូបរាងនៃដុំថ្មទាំងនេះគឺកើតឡើងដោយសារបាតុភូតបន្ទុះភ្នំភ្លើង ។
Post a Comment