អ្នកវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្របានរកឃើញ
និងទទួលស្គាល់ថា រមៀត មានគុណប្រយោជន៍
រាប់មិនអស់សំរាប់ការពារសុខភាព និងប្រយុទ្ធប្រឆាំងនឹង
ជំងឺជាច្រើន រាប់ទាំងជំងឺមហារីកដ៏កាចសាហាវ
ដោយមិននិយាយរៀបរាប់អំពីការប្រើប្រាស់មើមរមៀត ស្លឹករមៀត ក្នុងការផ្សំធ្វើម្ហូប ដើម្បីបំបាត់ក្លិន ដើម្បីបានពណ៌ ក្នុងអាហាររបស់បណ្តាជនរាប់លាននាក់នៅអាស៊ី មើមរមៀត ត្រូវបានក្រុមគ្រូពេទ្យថ្នាំបូរាណឥណ្ឌា ចិន ចាម ខ្មែរ ស្គាល់និងយកមកប្រើធ្វើជាឱសថ តាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ។ បើនៅប្រទេសឥណ្ឌាវិញ មើមរមៀម ម្សៅរមៀតត្រូវបានយកមកប្រើប្រាស់ស្ទើរក្នុងគ្រប់មុខម្ហូប ៖ បើជាសម្លការីផង គ្មានរមៀត គឺមិនហៅថាការីឡើយ …
និងទទួលស្គាល់ថា រមៀត មានគុណប្រយោជន៍
រាប់មិនអស់សំរាប់ការពារសុខភាព និងប្រយុទ្ធប្រឆាំងនឹង
ជំងឺជាច្រើន រាប់ទាំងជំងឺមហារីកដ៏កាចសាហាវ
ដោយមិននិយាយរៀបរាប់អំពីការប្រើប្រាស់មើមរមៀត ស្លឹករមៀត ក្នុងការផ្សំធ្វើម្ហូប ដើម្បីបំបាត់ក្លិន ដើម្បីបានពណ៌ ក្នុងអាហាររបស់បណ្តាជនរាប់លាននាក់នៅអាស៊ី មើមរមៀត ត្រូវបានក្រុមគ្រូពេទ្យថ្នាំបូរាណឥណ្ឌា ចិន ចាម ខ្មែរ ស្គាល់និងយកមកប្រើធ្វើជាឱសថ តាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ។ បើនៅប្រទេសឥណ្ឌាវិញ មើមរមៀម ម្សៅរមៀតត្រូវបានយកមកប្រើប្រាស់ស្ទើរក្នុងគ្រប់មុខម្ហូប ៖ បើជាសម្លការីផង គ្មានរមៀត គឺមិនហៅថាការីឡើយ …
មានរសជាតិពិសេស អ្នកចេះអ្នកចូលចិត្តញ៉ាំថាឆ្ងាញ់ អ្នកមិនចូលចិត្ត ប៉ះមិនបាន ដាក់ច្រើនពេកក្នុងម្ហូបក៏មិនឆ្ងាញ់ ដាក់តិចជ្រុលមិនសូវបានប្រយោជន៍ មិនបានក្លិនគ្មានបានពណ៌ រមៀតមានគុណប្រយោជន៍ខ្លាំងចំពោះសុខភាព ក៏ព្រោះតែរមៀតមានផ្ទុកសារធាតុសកម្ម Curcumine។ សារធាតុ Curcumine ដែលមានតួនាទីនិងសកម្មភាពប្រកបដោយអត្ថប្រយោជន៍ដូចខាងក្រោមនេះ ៖
រមៀតមានសកម្មភាពជួយថើមក្នុងការបញ្ចេញជាតិពុល។ សារធាតុ Curcumine ជួយសម្រួលដល់ការបញ្ចេញវត្ថុរាវសំរាប់ចិញ្ចឹមសរីរាង្គកាយផង ការបញ្ចេញទឹកប្រម៉ាត់ផង។ ក្រពះនឿយហត់ ពិបាករំលាយចំណីអាហារ ជាពិសេសខ្លាញ់ ? ចូរគិតដល់រមៀត ព្រោះថា សារធាតុ Curcumine ត្រូវបានគេចាត់ទុកជាភ្នាក់ងារការពារប្រព័ន្ធរំលាយអាហារ យ៉ាងពេញលេញ។ គ្រូពេទ្យឯកទេសចំណីអាហារបានណែនាំឱ្យប្រើរមៀត ជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារណាដែលមានខ្លាញ់ច្រើន សាច់ខ្លាញ់ ឬខ្ទិះដូង ។ល។ ឬ ត្រូវជ្រើសរើសម្អូបមានដាក់រមៀត ក្រោយពីបានបរិភោគអាហារបុណ្យច្រើនពីល្ងាច។ ធ្វើដូច្នេះលោកអ្នកនាងនឹងអាចបញ្ចៀសគ្រោះមានជំងឺចាក់ច្រាល (ក្ររលាយអាហារ)បាន។ វត្តមានរបស់រមៀត ជាគ្រឿងផ្សំរបស់សម្លការី ទំនងមិនមែនជាការចៃដន្យទេ ! ការប្រើរមៀត២៥% នៅក្នុងគ្រឿងការី គឺពិតជាដើម្បីទប់ឥទ្ធិពលរបស់ខ្លាញ់ ខ្ទិះ និងម្ទេស ដែលបីមុខនេះសោះបូកបញ្ជូលគ្នាអាចនឹងធ្វើក្រពះទ្រាំមិនបាន។
រមៀតជាអង់ទីអ៊ីតដង់ដ៏ប្រពៃ ! ជាឬសជាមើម រមៀតមានសមត្ថភាពទៅកម្ចាត់ពពួកកោសិកាសេរី ដែលនៅដាច់ឯកាពីគេអាច និងដែលអាចភ្ជាប់ទៅជាមួយកោសិកាដទៃទៀតដោយអានាថា តែអាចបង្កគ្រោះថ្នាក់ដល់សុខភាពទៅថ្ងៃក្រោយ។ និយាយបែបផ្សេងស្រួលយល់ ៖ ជាមួយនឹងការបរិភោគរមៀត សារធាតុ Curcumine នឹងទៅបញ្ចេញសកម្មភាពជាអ្នកការពារព័ទ្ធកោសិកាមិនឱ្យច្រេះស៊ី មិនឱ្យកោសិកាឆាប់ចាស់មុនអាយុ។ ហេតុដូច្នេះហើយបានជាចាស់បូរាណខ្មែរ ឱ្យលាបរមៀត ដើម្បីរក្សាស្បែកនៅក្មេងខ្ចីល្អ។ បើនិយាយដល់សមត្ថភាពអង់ទីអុកស៊ីតដង់នេះ គេត្រូវនឹងឃើញភ្លាមដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
ពេលនេះគ្រប់គ្នាបានទទួលស្គាល់អំពីប្រសិទ្ធិភាពរបស់រមៀតប្រឆាំងទប់ទល់នឹងជំងឺមហារីក។ សមត្ថភាពនេះនឹងឡើងដល់កំរិតកាន់ខ្ពស់ប្រសិនបើគេប្រើប្រាស់រមៀតបូកផ្សំជាមួយនឹងប្រេងOlive ជាមួយនឹងម្រេចខ្មៅ ឬជាមួយនឹងខ្ញី -ផ្លែម្នាស់។ ការសិក្សាជាច្រើនកំពុងតែផ្តោតលើសមត្ថភាពរមៀតជាថ្នាំការពារប្រឆាំងជំងឺមហារីក។ រមៀតទំនងជាអាចមានឥទ្ធិពលបីដំណាក់កាល ៖ ទីមួយ គឺកាត់បន្ថយសកម្មភាពបំផ្លែងខ្លួនរបស់សារធាតុខ្លះ កាត់បន្ថយការឆាប់ស្លាប់របស់កោសិកាដែលចាស់ៗមុនអាយុ ដោយឥទ្ធិពលខាងក្រៅ និងចុងក្រោយ រមៀតទំនងជាមានសកម្មភាពទៅទប់ស្កាត់សរសៃឈាមតូចៗមិនឱ្យមានកំណកដុំពកបាន។ នៅប្រទេសចិន អាជ្ញាធរសុខាភិបាល បានចេញអនុសាសន៍ជាផ្លូវការឱ្យបុគ្គលមានហានិភ័យកើតជំងឺមហារីកបំពង់អាហារ ប្រើមើមរមៀតជាប្រចាំ។ សមត្ថភាពការពាររបស់រមៀត កំពុងសំឡឹងដល់មហារីកមាត់ធ្មេញបំពង់ក និងពោះវៀន។
នៅប្រទេសឥណ្ឌាគុណប្រយោជន៍របស់រមៀតប្រឆាំងនឹងជំងឺមហារីក ត្រូវបានទទួលស្គាល់ជាទូទៅ ! ហើយបើយោងតាមទិន្ន័យនៃការសិក្សាអំពីរោគរាតត្បាត គេសង្កេតឃើញថាប្រេវ៉ាឡង់នៃជំងឺមហារីកជាច្រើន ដូចជាមហារីក ពោះវៀន សុដន់ ពងស្វាស និងសួត នៅតាមបណ្តាប្រទេសអាស៊ី ដែលបរិភោគរមៀតច្រើន មានកំរិតទាបជាង បណ្តាប្រទេសនៅបស្ចឹមលោក ដែលមិនស្គាល់រមៀតនេះ។ ដូច្នេះដំបូន្មានរបស់ចាស់បូរាណខ្មែរ ឱ្យប្រើរមៀតដើម្បីរក្សាស្បែក សាច់ស្អាត ពិតជាមិនខុស ឬមិនមែនជាគំនិតស្រមើស្រមៃ ជឿតៗគ្នាឥតប្រយោជន៍ឡើយ។ ព្រោះបើវិភាគតាមបែបវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ រមៀតមានផ្ទុកសារធាតុអង់ទីអ៊ុកស៊ីដង់ ជួយកោសិកាមិនឱ្យឆាប់ចាស់ គឺពិតណាស់ដែលថាលាបរមៀតដើម្បីជួយស្បែក ឱ្យបាត់ស្នាមសម្លាក ឱ្យនៅក្មេងខ្ចី។ លទ្ធផលបានបង្ហាញដោយជាក់ស្តែងចំពោះអ្នកដែលមានជំនឿលើឱកាសបូរាណ និងអ្នកចូលចិត្តប្រើប្រាស់ថ្នាំធម្មជាតិ។
ទាំងថោក ទាំងស្រួលដាំដុះ រមៀតមានគុណប្រយោជន៍រាប់មិនអស់។ អ្នកវិទ្យាសាស្ត្របានរកឃើញបន្ថែមទៀត ថារមៀតនេះមានសកម្មភាពប្រឆាំងនឹងការរលាក។ រលាកដែលមានកើតមានជាពិសេសនៅតាម សន្លាក់ដៃសន្លាក់ជើង និងឆ្អឹងឆ្អែង។ លើសពីនេះទៅទៀត ការបរិភោគជាប្រចាំម្សៅ រមៀត អាចជួយសម្រួលចរន្តឈាម និងបេះដូង ការពារប្រឆាំងទប់នឹងជំងឺស្ទះសរសៃឈាមបេះដូង ព្រោះរមៀតមានសមត្ថភាពទៅទប់ ទៅឃាត់មិនខ្លាញ់អាចកកនៅលើផ្ទៃនៃសរសៃឈាមក្រហមបាន។
Post a Comment